សូមគោរពរាយការណ៍នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០ នាទី នៅចំណុចផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ ចាប់ផ្តើមពីម៉ោងប្រមាណ ១៨ និង ២០ នាទី រហូតដល់ម៉ោង ២០ និង ៣០ នាទី ទើបយើងអាចគ្រប់គ្រងបាននិងរលត់ជាស្ថាពរ ប៉ុន្តែបណ្តាលឱ្យឆេះខូចខាតតូបអស់ចំនួន ៥០ តូប ក្នុងនោះខូចខាតទាំងស្រុងចំនួន ៣៥ តូប ខូចមធ្យមចំនួន ១៥ តូប និងមិនបណ្តាលឱ្យរងរបួសមនុស្សឡើយ រីឯការវាយតម្លៃនៃការខូចខាតមិនអាចទាន់វាយតម្លៃបានទេ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តចំនួន ១៤ គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ០៣ គ្រឿង ស្រុកត្រាំកក់ ០១ គ្រឿង ស្រុកសំរោង ០១ គ្រឿង ស្រុកបាទី ០១ គ្រឿង ស្រុកទ្រាំង ០១ គ្រឿង ស្រុកអង្គរបុរី ០១ គ្រឿង ស្រុកកោះអណ្ដែត ០១ គ្រឿង ស្រុកព្រៃកប្បាស ០១ គ្រឿង ស្រុកគិរីវង់ ០១ គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០២ គ្រឿង (អធិការដ្ឋាននគរបាលស្រុកឈូក ០១ គ្រឿង និង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ចំនួន ០១ គ្រឿង) និងរថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត (អធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ចំនួន ០១ គ្រឿង ) និងប្រើប្រាស់ទឹកអស់ចំនួន ២៨ ធុងឡាន ។ មូលហេតុបណ្តាលឱ្យមានអគ្គិភ័យកើតឡើង គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅតូបក្នុងផ្សារ ។
No comments:
Post a Comment